top of page

ការតាំងពិពណ៌សិល្បះ និងការរចនាបង្ហាញនូវទិដ្ឋភាពរស់នៅតំបន់អាស៊ីនៅរាជធានីភ្នំពេញឆ្នាំ ២០១៨

―ការរចនាបែបសម័យបុរាណ និងការរចនាបែបសម័យទំនើប―

ជ្រើសរើសស្នាដៃជាសាធារណៈ

បច្ចុប្បន្នសិល្បៈ និងការរចនានៅអាស៊ីបានស្រូបយកវប្បធម៌លោកខាងលិចរួមជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហេតុដូច្នេះហើយការតាំងពិព័រណ៍ជាច្រើនត្រូវបានរៀបចំនិងកំពុងអភិវឌ្ឍ។ទោះជាយ៉ាងណាក៏ដោយខ្ញុំមានការព្រួយបារម្ភថាមានភាពគ្រោះថ្នាក់ ដោយសារតែលក្ខណៈពិសេសរបស់អាស៊ី (តំបន់ / ទិដ្ឋភាពរស់នៅ) កំពុងតែចុះខ្សោយ ហើយខ្ញុំគិតថាត្រូវតែតែគិតទៅលើលក្ខណៈនិមួយៗរបស់អាស៊ីជាចាំបាច់មួយបន្ថែមទៀតនាពេលអនាគត ព្រោះអាស៊ីមានវប្បធម៌ខុសគ្នាពីប្រទេសលោកខាងលិច។ជាលទ្ធផលការផ្តោតលើទាំងការរចនាបែបសម័យបុរាណ និងការអភិវឌ្ឍថ្មី "បែបសម័យទំនើប" ដែលអោយតម្លៃប្រវត្តិសាស្រ្តនៃប្រទេសដែលមានវប្បធម៌ប្រពៃណី និងមានភាពរ៉ឹងម៉ាំក្នុងជីវភាពរស់នៅមកដល់ពេលនេះ យើងនឹងធ្វើការជម្រុញ និងជ្រើសរើសស្នាដៃជាសាធារណៈពីគ្រប់ទិសទីអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ហើយយើងបានសម្រេចរៀបចំតាំងពិព័រណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។តាមរយះការតាំងពិព័រណ៍និងការផ្លាស់ប្តូរវប្បធម៌យើងមានបំណងចង់បង្កើតសិល្បៈ និងរចនាម៉ូដអាស៊ីដោយពោរពេញទៅតាមលក្ខណៈពិសេសនិមួយៗ។ ទៅថ្ងៃអនាគតមួយយើងគ្រោងនឹងរៀបចំពិព័រណ៍មួយនៅទូទាំងទ្វីបអាស៊ី។

យើងកំពុងស្វែងរកស្នាដៃសិល្បៈ "បែបសម័យទំនើប" ដែលបង្ហាញយ៉ាងច្បាស់នូវអារម្មណ៍ និងលក្ខណៈពិសេសផ្ទាល់របស់អ្នកដាក់ពាក្យចូលរួម និងស្នាដៃសិល្បៈ "បែបសម័យបុរាណ" ដែលបង្ហាញពេញលេញនូវប្រវត្តិសាស្រ្ត និងប្រពៃណីរបស់អាស៊ី។

យើងកំពុងស្វែងរកយ៉ាងទូលំទូលាយនូវស្នាដៃសិល្បៈ  ក្រាហ្វិច  ផលិតផល  ខ្សែភាពយន្ត

ម៉ូដសម្លៀកបំពាក់ និងស្ថាបត្យកម្ម។ ល។

(កំណត់យកតែអ្នកដែលអាចដាក់តាំងបង្ហាញស្នាដៃនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញប៉ុណ្ណោះ(

 

■កាលបរិច្ឆេតរៀបចំពិព័រណ៍៖ថ្ងៃទី១៩ ថ្ងៃទី២០ និងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨

 

■ទីកន្លែងតាំងពិព័រណ៍៖សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលគីហ្សូណាCJCC

 

■វិធីសាស្រ្តនៃការដាក់ពាក្យ៖សូមបំពេញលក្ខខណ្ឌដែលចាំបាច់នៅលើពាក្យសុំ ដោយចុចបញ្ជូនវានៅលើគេហទំព័រ ឬក៍ផ្ញើរតាមប្រៃសណីយ៍។

អាចសរសេរជាភាសាជប៉ុន ឬភាសាអង់គ្លេសតាមរយះអ៊ីម៉ែល:angkortakakazu@gmail.com

អាសយដ្ឋាន ៖ No.BB11, St.101, Sangkat Boeung Trabeak, Khan Chamkarmorn, Phnom Penh, Cambodia. 

YAMADA SCHOOL OF ART Director Takakazu YAMADA

ជាភាសាខ្មែរតាមរយះអ៊ីម៉ែល:leaksmyroth@yahoo.co.jp

 

 

■ការជ្រើសរើសជំហ៊ានទី១ (ឥតគិតថ្លៃ) ផុតកំណត់ឈប់ទទួលនៅថ្ងៃទី១៥ ខែមិថុនា

សូមផ្ញើរមកតាមអាសយដ្ឋានដែលបានកំណត់នូវបន្ទះពត៌មានបង្ហាញគំនិត A3 x ១សន្លឹក(បន្ទះក្រដាស / គំនូររូបភាព) អត្ថបទគោលគំនិត, បិទភ្ជាប់រូបថត​ និងសរសេរបញ្ចេញមតិយោបល់ដោយសេរី ដោយបានបំពេញពត៌មានចាំបាច់នៅលើសំណុំបែបបទសុំចូលរួមអោយរួចផងដែរ។ សូមបំពេញសំណុំបែបបទដាក់ពាក្យក្នុងពេលដំណាលគ្នាក្នុងពេលតែមួយ និងផ្ញើវាមកតាមអាសយដ្ឋានដែលបានកំណត់ផងដែរ។
យើងនឹងទាក់ទងអ្នកបន្ទាប់ពីការពិនិត្យរួច។

ចំណាំ៖ប្រសិនបើអ្នកបានបង្កើតរបស់ពិតរួចហើយ សូមដាក់ពាក្យសុំតាំងពិព័រណ៍ស្នាដៃនោះដោយផ្ទាល់។

ការជ្រើសរើសជំហ៊ានទី២ ផុតកំណត់នៅថ្ងៃទី១៥ ខែសីហា

សូមផ្ញើររបស់ពិតទៅអាសយដ្ឋានដូចខាងលើបន្ទាប់ពីឆ្លងកាត់ការជ្រើសរើសជំហ៊ានទី១រួច។

 

■លក្ខខណ្ឌនៃការដាក់ពាក្យ
បុគ្គលឬអង្គការដែលមានកម្មសិទ្ធិច្នៃប្រឌិតផ្ទាល់ខ្លួននៅក្នុងតំបន់ដោយផ្តោតទៅលើទិដ្ឋភាពរស់នៅនៃតំបន់អាស៊ី )មិនគិតទៅលើ សញ្ជាតិ / អាយុ / អាជីព / អ្នកស្ម័គ្រចិត្ដ(

 

■ពានរង្វាន់ និងការជ្រើសរើស៖​នៅកន្លែងតាំងពិព័រណ៍សាលគីហ្សូណាCJCCសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
១.ពានរង្វាន់ឆ្នើមពិសេស ចំនួន១រង្វាន់
បណ្ឌសរសើរ សុន្ទរកថាបិទកម្មពិធី រង្វាន់បន្ថែម (មេដៃមាសមួយ និងមានរង្វាន់ផ្សេងទៀត)
២.ពានរង្វាន់ឆ្នើម  ចំនួន២ ឬ៣ រង្វាន់
បណ្ឌសរសើរ សុន្ទរកថា បិទកម្មពិធី រង្វាន់បន្ថែម (មេដៃមាសមួយ និងមានរង្វាន់ផ្សេងទៀត)
៣.រង្វាន់ពិន្ទុឈ្នះ ចំនួន២ ឬ៣ រង្វាន់
រង្វាន់លើស្នាដៃបានអនុម័តអោយចូលរួមតាំងពិព័រណ៍ ចំនួន១០ ឬ២០ រង្វាន់
អាចនឹងមានការប្រែប្រួលចំនួននៃស្នាដៃ និងខ្លឹមសារនៃរង្វាន់ និងចំនួនរង្វាន់។

ឧបត្ថម្ភដោយ៖មូលនិធិមូលនិធិតូយ៉ុតា មូលនិធិវប្បធម៌ Suntory, មូលនិធិ Mitsubishi UFJ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ,ស្ថានទូតជប៉ុននៅកម្ពុជា (គ្រោងនឹងដាក់ពាក្យសុំ) និងសាលារៀនសិល្បៈYAMADA ។ ល។
រៀបចំដោយ៖ពិព័រណ៍គំនូរ និងសិល្បៈអាស៊ី(Asia Design and Art Exhibition)

bottom of page